See more of អាជ្ញាធរជាតិអប្សរា Apsara Authority on Facebook

Related Pages
- Government organisation
- National Assembly Of CambodiaPolitician
- Government organisation
- Ministry of EnvironmentGovernment organisation
- មន្ទីរព័ត៌មានខេត្តសៀមរាបNews and media website
- Public & government service
- Government official
- Koh Santepheap NewsJournalist
- Government organisation
- យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាបPersonal blog
- រដ្ឋបាលខេត្តកំពតGovernment official
Recent post by Page
អាជ្ញាធរជាតិអប្សរាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយរ...មណីយដ្ឋានហ័ងសាន
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា និងលោក HONG Jianchun អនុប្រធានគណៈកម្មាធិការរដ្ឋបាលហ័ងសាន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌអង្គរនិងហ័ងសាន។
នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ ភាគីទាំងពីរបានសម្តែងការសោកស្តាយ ព្រោះជំងឺកូវីដ១៩មិនអាចចុះអនុស្សារណៈដោយផ្ទាល់ ពុំបានរៀបចំការតាំងពិព័រណ៍រូបថតទេសភាព និងទស្សនកិច្ចជាក្រុមដូចឆ្នាំ២០១៥។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរជាតិអប្សរានិងភាគីចិន ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងនិងជឿជាក់ថា ការរីករាលដាលនៃជំងឺសាកលនឹងគ្រប់គ្រងបានល្អដោយការខិតខំរួមគ្នា ហើយឆ្លងផុតវិបត្តិក្នុងវិស័យទេសចរណ៍ យើងនឹងវិលមករកភាពធម្មតាវិញ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍អង្គរ-ហ័ងសាន រួមគ្នាយ៉ាងជិតស្និទ្ធម្តងទៀត៕
អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហ៊ី ម៉េងស្រ៊ាង See more
ក្នុងពាក់កណ្ដាលខែកញ្ញានេះ អាជ្ញាធរជាតិអប្សរាបានចែកកូនឈើជាង១៥,០០០ ដើម...បន្ថែមទៀតដល់សាធារណជន
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែមានចំនួនច្រើនឡើង ក៏ដូចជាក្នុងន័យបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ ក្នុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២០ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកញ្ញា អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើចម្រុះសរុបចំនួន ១៥,០៣០ ដើម ដល់សាធារជនជិតឆ្ងាយ ដែលក្នុងនោះរួមមាន៖
១. ផ្តល់ជូនកូនឈើជូនតំណាងសាលាបឋមសិក្សាវត្តស្វាយ ចំនួន៥០ដើម ដើម្បីយកទៅដាំនៅបរិវេណសាលា។
២. ផ្តល់ជូនកូនឈើដល់លោកស្រី ធាវ គឹមស៊ាន ចំនួន១០០ដើម យកទៅដាំនៅបរិវេណវត្តសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
៣. ផ្តល់កូនឈើជូនតំណាងកងធំអន្ដរាគមន៍លេខ២ នៃកងទ័ពជើងគោក ចំនួន ៣,០០០ដើម។
៤. ផ្តល់ជូនកូនឈើដល់លោក ជា វណ្ណៈ ចំនួន ៣០០ដើម។
៥. ប្រគេនកូនឈើជូនព្រះសង្ឃតំណាងសាលាបឋមសិក្សាឈើទាល ចំនួន ៥០០ ដើម។
៦. ផ្តល់កូនឈើជូនតំណាងក្រុមការងារគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ចំនួន ២,៧០០ដើម។
៧. ផ្តល់កូនឈើជូនតំណាងក្រុមហ៊ុនភូមិមង្គល ចំនួន ៣,០០០ ដើម។
៨. ប្រគេនកូនឈើជូនព្រះសង្ឃតំណាងវត្តបឋិតសត្ថារាមរង្សី ហៅវត្តព្រះដាក់ ចំនួន ១០០ ដើម។
៩. ផ្តល់កូនឈើរំដួលចំនួន ២២០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត។
១០. ប្រគេន និងផ្តល់ជូនកូនឈើ ៣៣៥ ដើមដល់តំណាងវត្តព្រះឥន្ទកោសា និងតំណាងរដ្ឋបាលឃុំក្ដីរុន។
១១. ផ្តល់កូនឈើជូនអង្គការ ICF Cambodia Campus ចំនួន ៤០០ដើម។
១២. ផ្តល់កូនឈើជូនលោក ជីម តៃលី នាយកវិទ្យាល័យនគរធំ ចំនួន ២០០ ដើម។
១៣. ផ្តល់កូនឈើជូនលោក រុន ស៊ីណា សមាជិកក្រុមប្រឹក្សាឃុំរុនតាឯក ចំនួន ២០០ ដើម។
១៤. ផ្តល់កូនឈើជូនតំណាងរដ្ឋបាលស្រុកពួក ចំនួន ១,៥០០ ដើម។
១៥. ផ្តល់កូនឈើជូនលោក អៀម រស្មី ចំនួន ១០០ ដើម។
១៦. ផ្តល់កូនឈើជូនលោក ពុត សុខមាន ចំនួន ២៥០ ដើម។
១៧. ផ្តល់កូនឈើជូនលោក ឌី សំណាង នាយកសាលាបឋមសិក្សាក្រវ៉ាន់ ចំនួន ៥៥ ដើម។
១៨. ផ្តល់កូនឈើជូនលោក លឹម ណាម ចំនួន ៣២០ ដើម។
១៩. ផ្តល់កូនឈើជូនលោក ប៉ាន់ ប៉ូច តំណាងរដ្ឋបាលឃុំសំរោងយា ចំនួន ៣០០ ដើម។
២០. ផ្តល់កូនឈើជូនលោក ម៉ុយ សុខធៀម ចំនួន ២៥០ ដើម។
២១. ផ្តល់កូនឈើជូនលោក មុំ សុពណ៌ ចំនួន ៥០ ដើម។
២២. ប្រគេនកូនឈើជូនព្រះសង្ឃតំណាងវត្តជ័យមុនីវនារាម ហៅវត្តជយោ និងវត្តពោធិវនារាម ហៅវត្តស្ពឺចំនួន ១,០០០ ដើម៕
អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន See more
ការប្រកាន់ទម្លាប់នៃការចូលប្រាសាទដូចពីបុរាណកាល គឺរក្សាបានទាំងតម្លៃអភិ...Continue reading
សូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា៖ នៅវេលាម៉ោង១០ៈ៣០នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្សាយផ្ទាល់តាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook អំពីការរកឃើញថ្មីៗនៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តារង់ចាំតាមដានកុំបីខាន។ សូមអរគុណ។

















